ព័ត៌មានជាតិ

ល្បែងបញ្ចល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការឡើងវិញ ឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម លេងយ៉ាងអាណាធិបតេយ្យ ក្នុងកាស៊ីណូមួយកន្លែងគ្មានផ្លាកយីហោ ចំកណ្ដាលក្រុងបាវិត មិនទាន់មានចំណាត់ការបង្ក្រាប!!!!

ល្បែងបញ្ចល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការឡើងវិញ ឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម លេងយ៉ាងអាណាធិបតេយ្យ ក្នុងកាស៊ីណូមួយកន្លែងគ្មានផ្លាកយីហោ ចំកណ្ដាលក្រុងបាវិត មិនទាន់មានចំណាត់ការបង្ក្រាប!!!!

(ខេត្ត​ស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថាកាស៊ីណូមួយកន្លែងគ្មានផ្លាកយីហោ ក្នុងក្រុងបវិត ភូមិទួលកន្តើយច្រកទ្វេភាគី កំពុងតែបើកដំណើរការសារជាថ្មី ឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេង ល្បែងជល់មាន់ បៀរ អាប៉ោង យូរគី ហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀត ពពាក់ពពូនគ្នាយ៉ាងអាណាធិបតេយ្យ គ្មានខ្លាចញញើតច្បាប់អ្វីទាល់តែសោះ។

ប្រជាពលរដ្ឋនៅទីនោះបានបញ្ជាក់ទៀតថា÷ ចំណែកជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រចូលមកលេងល្បែងក្នុងកាស៊ីណូមួយនេះគ្មានស្លាកយីហោយ៉ាងកំហុគ គ្មានមន្ត្រីជំនាញណាចុះត្រួតពិនិត្យឡើយ ទីតាំងខាងលើ ក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ត ស្វាយរៀង។

ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងមេត្តាចុះបង្រាបទីតាំងខាងលើនេះផង ឲ្យសមស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីកុំឲ្យមានបទល្មើសផ្សេងៗក្នុងមូលដ្ឋានដែលកើតឡើងដោយសារល្បែងស៊ីសង។

ក៏ដូចប្រសាសន៍ថ្នាក់ដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំង២៥រាជធានីខេត្ត ព្រោះល្បែងស៊ីសងទាំងអស់នោះ មិនបានជួយកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនោះទេ មានតែបំផ្លាញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

អង្គភាពសារព័ត៌មាន គេហទំព័រ បារមីតាដំបងក្រញូង យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការបកស្រាយពីភាគីពាក់ពន្ធ័តាមរបបសារព័ត៌មានរៀងរាល់ម៉ោងធ្វើការ។សូមអរគុណ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button