ព័ត៌មានជាតិ

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំង(KTV)២កន្លែង ក្នុងក្រុងប៉ោយប៉ែត!!!

(ក្រុងប៉ោយប៉ែត)÷ ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយលោក សំរិត សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបKTVចំនួន២ទីតាំង។

គោលដៅទី១÷(KTV)យីហោ(B 9)ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឃាត់ខ្លួនជនសង្ស័យសរុបរួមបានចំនួន៤៨នាក់ ស្រី២១នាក់ ក្នុងនោះមានជនជាតិ ឥណ្ឌូនេសុីចំនួន០៥នាក់ (ប្រុស)។

ហើយកម្លាំងយើងបានត្រួតពិនិត្យបន្ទប់ជាន់ខាងលើមាន០៤បន្ទប់រកឃើញវត្ថុតាងរួមមាន÷

១.ម្សៅម៉ត់ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ និងថាសចំនួន០២។

២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរសង្ស័យជាសារធាតុញៀន០១កញ្ចប់។

៣.ថ្នាំកញ្ចប់ចំនួន០៣កញ្ចប់ទៀតមានរូបទំពាំងបាយជូរនិងរូបសេះ។

៤.ម្សៅម៉ត់ ស ថ្លា សង្ស័យជាសារធាតុញៀន០១កូនថង់ទៀតនៅកន្លែងទូបាញ់ត្រី។

និងម៉ូតូចំនួន២៨គ្រឿង។

គោលដៅទី២÷ បង្រ្កាបទីតាំង(KTV )ឡាំបូគីនី នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សសរុប ១២៤ នាក់ ស្រី ៥៧នាក់ បរទេស ៦៣នាក់ ថៃ ១៧នាក់ ឥណ្ឌូនេស៊ី ២៧នាក់ ម៉ាឡេស៊ី ១២នាក់ កូរ៉េ០៤នាក់ និងវៀតណាម០៣នាក់ ។

÷ ដោយដកហូតបានវត្ថុតាងរួមមាន:

១.ថ្នាំកញ្ចប់រូបផ្លែត្របែក១៣ កញ្ចប់។

២. រូបទំពាំងបាយជូរ ១៣ កញ្ចប់។

៣.ថ្នាំកញ្ចប់ពណ៌ក្រហម ២កញ្ចប់ ។

៤.ថ្នាំកញ្ចប់រូបពណ៌ទឹកមាស ០៣កញ្ចប់។

៥.ថ្នាំគ្រាប់ ពណ៌ផ្កាឈូក ២៣គ្រាប់។

៦.ថ្នាំគ្រាប់ពណ៌ខៀវ ១៩គ្រាប់។

៧.ម្សៅម៉ត់ ស ថ្លា ០៥ថង់តូច។

៨.បារីអេឡេត្រូនីចចំនួន១២ដើម និងឧបរកណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

៩.ម៉ូតូចំនួន៣៩គ្រឿង។

÷បញ្ជាក់ទាំងពីរគោលដៅមនុស្សសរុបចំនួន១៧២នាក់ ស្រី៧៨នាក់ ជនជាតិ ៦៨នាក់។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button