ព័ត៌មានជាតិ

អង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលស្វាគមន៍ លោកវរសេនីយ៍ឯក ស៊ុន ប៊ុនហឿក ស្នងការរង ជំនួយការផែនសេនាធិការទទួលការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យលើកិច្ចការងារពាក់ព័ន្ធ ឯកសារផ្សេងៗឆ្នាំ២០២៤!!!

បន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ទី ២៥ ខែមីនា ឆ្នាំ២០២៤នេះនៅ វេលាម៉ោង១០នឹង០០នាទីព្រឹកដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំ លោកមេបញ្ជាការរង លោក នាយផ្នែក-នាយប៉ុស្តិ៍ និងមន្ត្រីចំណុះអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានទទួលក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន ប៊ុនហឿក ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួយការផែនសេនាធិការទទួលការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យលើកិច្ចការងារពាក់ព័ន្ធ ឯកសារផ្សេងៗឆ្នាំ២០២៤ កិច្ចចុះត្រួតពិនិត្យបញ្ចប់នៅវេលាម៉ោង១១នឹង១៥ នាទីព្រឹកក្នុងថ្ងៃខែឆ្នាំដដែល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button