ព័ត៌មានជាតិ

លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់បានម៉ូតូកែច្នៃខុសបច្ចេកទេសដាក់បំពង់ស៊ីមាំងលឺខ្លាំងរំខានដល់អ្នកដទៃ នឹងបំពាក់សុីផ្លេរខុសបច្ចេកទេសចំនួន២គ្រឿង!!!

(ក្រុងប៉ោយប៉ែត)៖នៅយប់ថ្ងៃសៅរ៍៤កើតខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ខែមីនាឆ្នាំ២០២៣ វេលាម៉ោង២២និង ០០នាទី រហូតដល់ម៉ោង ២៤និង ០០នាទី ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាដល់ អធិការរងគ្រប់ផ្នែកទំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនចុះធ្វើការ ដើរល្បាតជាប្រចាំ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងឈរជើងការពារតាមគោលដៅងាយរងគ្រោះនិងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានប៉ុស្តិ៍គ្រប់គ្រងដើម្បីភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព។

 

កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតសហការជាមួយប្រជាការពារភូមិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំនុចផ្លូវបំបែកជាបួនក្នុង ភូមិសាស្ត្រ ភូមិបាលិយ្យល័យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេសដាក់បំពង់ស៊ីមាំងលឺខ្លាំងរំខានដល់អ្នកដទៃ នឹងបំពាក់សុីផ្លេរខុសបច្ចេកទេសចំនួន២គ្រឿងមានដូចខាងក្រោម៖

១/ ម៉ាក់ហុងដាទ្រីម១២៥cc ១គ្រឿង ផលិតឆ្នាំ២០២២ពណ៌ខ្មៅ ស្លាកលេខ:បន្ទាយមានជ័យ 1Y-6503 លេខម៉ាស៊ីន:ND125ME6330538

២/ម៉ាក់ហុងដាMSX១២៥cc ១គ្រឿង ផលិតឆ្នាំ២០១៩ពណ៌ត្រួយចេក ស្លាកលេខ:បន្ទាយមានជ័យ 1N-6669 លេខម៉ាស៊ីន:MLHJC6185G5402500

យកមករក្សារទុកនៅអង្គភាពប៉ុស្តិ័នគរបាលរដ្ឋបាលប៉ោយប៉ែត ដើម្បីរងចាំម្ចាស់យកបំពង់ស៊ីមាំងនិងសុីផ្លេរ

ដែលមិនមានសំលេងរំខានមកធ្វើការដោះដូរ និងធ្វើកិច្ចសន្យាអប់រំ បញ្ឈប់មិនអនុញ្ញាតិអោយកែឆ្នៃខុសស្តង់ដាបច្ចេកទេសដែលមានផលរំខានដល់អ្នកដទៃ។

ដោយ៖លោកវាសនា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button