ព័ត៌មានជាតិ

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ថ្លែង អំណរគុណដល់ ឯកឧត្តម អុិត ដារ៉ា ទីប្រឹក្សាសម្ដេចក្រឡាហោម ដែលបាន ឧបត្ថម្ភ កុំព្យូទ័រចំនួន១គ្រឿង នឹង ម៉ាស៊ីនPrinterចំនួន២គ្រឿង ដល់រដ្ឋបាលក្រុងប៉ោយប៉ែត !!!

(បន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អុិត ដារ៉ា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានដឹកនាំក្រុមការងារសហការជាមួយក្រុមហ៊ុន អ៊ីនធឺណិត (អេម ផាយ ថេក) នាំយក កុំព្យូទ័រ Notebook HP ចំនួនមួយគ្រឿង នឹង ម៉ាស៊ីន Printer Epson L310 ចំនួយពីគ្រឿង ប្រគល់ជូន លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋបាលក្រុងប៉ោយប៉ែត ។

 

ជាមួយគ្នានេះផង​ដែរ ក្រុមហ៊ុន អ៊ីនធឺណិត (អេម ផាយ ថេក) ក៏បានឧបត្ថម្ភ សេវាអ៊ីនធឺណិត ចំនួន៥០មេហ្គាបៃ រួមជាមួយ សម្ភារការតំឡើងទាំងអស់ សម្រាប់តម្រូវការ ប្រើសប្រាសប្រព័ន្ធអេឡិចត្រូតនិច អោយបានលឿននិងទាន់សភាពការ ផង​ដែរ ។

 

ឆ្លៀតក្នុងឱ្យនោះ ដែល លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បាន ថ្លែង អំណរគុណ ដល់ ឯកឧត្តម អុិត ដារ៉ា ទីប្រឹក្សាសម្ដេចក្រឡាហោម ដែលបាន ចូលរួម ឧបត្ថម្ភ សម្ភារ ប្រើសប្រាស និងសេវាអ៊ីនធឺណិត ដល់រដ្ឋបាលក្រុងសម្រាប់ប្រើសប្រាសបម្រើរ សេវាជូនបងប្អូនប្រជាពលរដ្ឋ នេះជាតម្រូវការចំបាច់ប្រចាំថ្ងៃ របស់រដ្ឋបាលក្រុង ។

 

សូមរម្លឹកផងដែលថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ទើបកន្លងទៅថ្មីៗនេះ ឯកឧត្តម អ៉ិត ដារ៉ា និងឯកឧត្តម ឡុង សុផល ទីប្រឹក្សាសម្តេចក្រឡាហោម បានដឹកនាំក្រុមការងារសហការជាមួយក្រុមហ៊ុន(អេម ផាយ ថេក) បាននាំយក កុំព្យូទ័រ Notebook HP នឹង ម៉ាស៊ីន Printer Epson L3100 ឧបត្ថម្ភ ដល់ទីបញ្ជាការ ផ្នែកសឹករងថ្មពួក និងរដ្ឋបាលស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យផងដែរ គិតជាសាច់ប្រាក់ ចំនួន ១,៧០០$ ៕

សូមបញ្ជាក់ថា សម្ភារៈប្រើប្រាស ទាំងអស់ រួមមាន កុំព្យូទ័រ Notebook HP នឹង ម៉ាស៊ីន Printer Epson L3100 ចំណាយថវិការ សរុបអស់ចំនួ3000$ នេះមិនបូករួមជាមួយ សេវា អ៊ីនធឺណិត នោះទេ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button