ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងកម្លាំងនគរបាលនៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ!!!

(ខេត្តស្វាយរៀង)÷នៅយប់ថ្ងៃអាទិត្យ ១២កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៣នេះដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀងនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជា ដល់អធិការរង គ្រប់ផ្នែកជំនាញ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ ត្រូវចេញល្បាត ២៤ម៉ោង/ ២៤ម៉ោង ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុស្តិ៍គ្រប់គ្រងដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព។

 

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។

 

លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការបន្ទាន់សូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ :097 778 0087។សូមអរគុណ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button