ព័ត៌មានជាតិ

ពិធីបើកកិច្ចប្រជុំបុកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣

(ខេត្តស្វាយរៀង)៖នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើពិធីបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញអមគណៈអធិបតីរួមមានឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ប្រធានអគ្គារអនុរក្សខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត។

ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុកទាំង០៨ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ សរុបវត្តមាន ២៦៦នាក់ ស្រី ១២នាក់។  

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button