ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងចុះធ្វើការល្បាតចល័តនិងត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅសំខាន់ៗនៅក្នុងភូមិសាស្ត្រស្រុក!!!

ខេត្តស្វាយរៀង៖នៅយប់ថ្ងៃទី០៧.ខែមិថុនា.ឆ្នាំ២០២៣នេះដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ រួមមាន លោក អធិការរងនិងលោកនាយផ្នែក ធ្វើការល្បាតចល័តនៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ :097 778 0087។សូមអរគុណ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button