ព័ត៌មានជាតិ

សកម្មភាព! កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការល្បាតដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែ ជេស្ឋ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៣នេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរងគ្រប់ផ្នែកជំនាញ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ សង្កាត់ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើអ្នកជូននឹងត្រូវត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោងដើម្បីចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង នឹងចុះធ្វើការល្បាត ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូលដោយអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

 

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥-០៦-២០២៣ កម្លាំងនគរបាលប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងបង្ការទប់ស្ងាត់រាល់បទល្មើសគ្រប់ប្រភេទ។

 

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតបើមានការបន្ទាន់ឬមានអសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅសូមទំនាក់ទំនងមកកាន់លេខទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានលេខ ០៩៧ ៨០ ៧៧ ១៦៤ ដើម្បីឱ្យកម្លាំងចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button