ព័ត៌មានជាតិ

មន្ត្រីគយនិងរដ្ឋាករបានចល័តចាប់ម៉ូតូគ្មានពន្ធដែលប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៣គ្រឿងនៅក្រុងប៉ោយប៉ែត តែមិនបង្រាបម៉ូតូអត់ពន្ធលក់តាមស្ទង់!!!

(ខេត្តបន្ទាយមានជ័យ)៖មន្ត្រីគយនិងរដ្ឋាករបានចល័តចាប់ម៉ូតូគ្មានពន្ធដែលប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៣គ្រឿងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣តាមផ្លូវមុខភោជនីយ៍ដ្ឋានប៊ូសោភ័ណស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយនិងរដ្ឋាករកផ្នែកស្រាវជ្រាវបង្ការនិងបង្ក្រាបបទល្មើសសាខាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាហើយមន្ត្រីគយនិងរដ្ឋាករសាខាខេត្តបន្ទាយមានជ័យប្រចាំផ្លូវ៥០ក្រុងប៉ោយប៉ែត បានដាក់ចល័តចាប់ម៉ូតូបានចំនួន១៣គ្រឿងមានប្រភេទម៉ូតូ ភីស៊ីអ៊ិច ស៊ូម័រអ៊ិច ក្លិច ស្គូពី ដែលជាម៉ូតូប្រជាពលរដ្ឋប្រើប្រាស់គ្មានពន្ធ។

មន្ត្រីគយនិងរដ្ឋាករបានបញ្ជាក់ថា៖ក្រោយមន្ត្រីជំនាញចាប់ម៉ូតូគ្មានពន្ធបានចំនួន១៣គ្រឿងបានដឹកទៅរក្សាទុកនៅស្នាក់ការគយនិងរដ្ឋាករផ្លូវ៥០ក្រុងប៉ោយប៉ែត ដើម្បីអោយម្ចាស់ជាអ្នកប្រើប្រាស់យកឯកសារមកបញ្ជាក់បើគ្មានពន្ធត្រូវបង់ពន្ធជូនរដ្ឋ ហើយមន្ត្រីគយនិងរដ្ឋាករនៅតែបន្តអនុវត្តជាប្រចាំដែលត្រូវដាក់ចល័តស្រាវជ្រាវបង្ការនិងបង្ក្រាបបទល្មើសគេចពន្ធជាបន្តបន្ទាប់ទៀត។

ប្រជាពលរដ្ឋបានលើកឡើងថា៖មន្ត្រីជំនាញដែលចាប់ម៉ូតូគ្មានពន្ធជាតួនាទីភារកិច្ចមន្ត្រីជំនាញដែលត្រូវប្រមូលពន្ធជូនរដ្ឋ។

តែអ្វីដែលមន្រ្តីលើកឡើងនោះថា ម៉ូតូដែលមន្ត្រីជំនាញចាប់ជាម៉ូតូប្រជាពលរដ្ឋទិញពីស្តង់លក់ម៉ូតូនៅក្រុងប៉ោយប៉ែតមិនបានទៅទិញម៉ូតូនៅតាមបន្ទាត់ព្រំដែនដោយខុសច្បាប់នោះទេ។

មូលហេតុដែលប្រជាពលរដ្ឋប្រើប្រាស់ម៉ូតូអត់ពន្ធ ដោយសារពួកគាត់គ្មានលិទ្ធភាពទិញម៉ូតូមានពន្ធយកមកប្រើប្រាស់។ ប្រជាពលរដ្ឋស្នើរសុំដល់មន្រ្តីគយខេត្ត ត្រូវទប់ស្កាត់កុំឲ្យម៉ូតូអត់ពន្ធនាំចូលពីប្រទេសជិតខាង ហើយសើបអង្កេតតាមច្រករបៀងនិមួយៗតាមបន្ទាត់ព្រំដែន ព្រោះម៉ូតូអត់ពន្ធទាំងអស់ ភាគច្រើន គឺចូលតាមច្រករបៀងតែម្តង។

អ្វីដែលរងគ្រោះ គឺប្រជាពលរដ្ឋតែម្តង ដោយសារមានម៉ូតូអត់ពន្ធលក់ក្នុងឃ្លាំង បានគាត់ទិញយកមកប្រើ ហើយមន្ត្រីគយបានចុះចាប់ម៉ូតូអត់ពន្ធដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃ។

ប្រជាពលរដ្ឋបានលើកឡើងថា បើអនុវត្តន៍ច្បាប់ គួរណាទៅបង្ក្រាបម៉ូតូដែរលក់ក្នុងឃ្លាំង ព្រោះពួកគាត់ទិញពីឃ្លាំងយកមកប្រើប្រាស់ ទើបសមហេតុផល។ ហើយគ្រប់ឃ្លាំងនៅក្រុងប៉ោយប៉ែត ភាគច្រើនគឺលក់ម៉ូតូមិនសូវមានពន្ធ តែពួកគាត់មិនបង្រាប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button