ព័ត៌មានជាតិ

អគារសិក្សា២ខ្នង១២បន្ទប់ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ដែលជាអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមគ្រួសារ នៅក្នុងស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖អគារសិក្សា២ខ្នង១២បន្ទប់ជាអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមគ្រួសារត្រូវបានដាក់សម្ពោធអោយប្រើប្រាស់កាលពី២៤ ខែមិថុនា ឆ្នាំ២០២៣នៅវិទ្យាល័យឃុំរហាត់ទឹកឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានមានប្រសាសន៍ថា៖អគារសិក្សា២ខ្នង១២បន្ទប់និងខ្លោងទ្វារចូលវិទ្យាល័យរហាត់ទឹកដែលជាអំណោយឯកឧត្តម កែ គឹមយ៉ាន ឧនាយករដ្ឋមន្ត្រី និងងជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តនិងជាអ្នកតំណាងរាស្គ្រមណ្ឌលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ក្នុងពិធីសម្ពោធអគារសិក្សា២ខ្នង១២បន្ទប់នេះមាន១ខ្នង៦បន្ទប់តាមរយៈឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យដែលកសាងនិងក្រាលការ៉ូបាតនិង១ខ្នង៦បន្ទប់ទៀតតាមរយៈឯកឧត្តម គោស៊ុំ សារឿត អ្នកតំណាងរាស្គ្របណ្ឌលខេត្តបន្ទាយមានជ័យនិងខ្លោងទ្វារចូលវិទ្យាល័យរហាត់ទឹក។

ឯកឧត្តមបានបញ្ជាក់ថា៖ជាការសំណូមពីប្រជាពលរដ្ឋនិងលោកគ្រូ.អ្នកគ្រូនិងផ្តល់ជូនផ្លូវបេតុក្នុងបរិវេណវិទ្យាល័យដែលតភ្ជាប់ពីអគារមួយទៅអគារមួយនិងក្រាលការ៉ូនៅអគារ១ខ្នង៦បន្ទប់ដែលអោយឯកឧត្តម គោស៊ុំ សារឿត ជាអ្នកទទួលកសាងបំពេញបន្ថែមតាមសំណូមពរដើម្បីអោយសិក្សានុសិស្សទៅមកបានដោយងាយស្រួលស្របពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍន៍និងរីកចម្រើនក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button