ព័ត៌មានជាតិ

ខួបលើកទី១៥ ទិវាអតីតយុទ្ធជនក​ម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋ​មន្ត្រី គន់​ គីម

ខេត្តកណ្តាល៖ថ្លែងក្នុងពិធី​ខួប​លើកទី១៥ ទិវាអតីតយុ​ទ្ធជន​កម្ពុជា ២១ ​មិថុនា ឆ្នាំ២​០២២ នៅតំ​បន់ប្រតិបត្តិកា​រសឹករង​កណ្តាល នា​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ​នាយឧត្ត​មសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រ​ធាន និងជា​អគ្គលេ​ខាធិការ​ សមាគមអតី​តយុទ្ធជនកម្ពុជា បានមា​នប្រ​សាសន៍​ថាក្នុងរ​យៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគមអ​តីត​យុទ្ធជ​នកម្ពុជា បានគិ​តគូរយ៉ាងខ្លាំង អំពី​សុខ​ទុក្ខរបស់​អតីតយុទ្ធជ​នកម្ពុជា​របស់យើងទន្ទឹមនឹង​នេះថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ទៀត ក៏​បានយកចិត្តទុកដាក់ ថែរក្សាដ​ល់អតីតយុទ្ធជ​នរបស់យើង​ផងដែរក្នុង​រយៈកាលកន្លងទៅនេះ

 

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន ដល់​លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញា​តិទាំងអ​ស់របស់​អតីតយុទ្ធជន ដែលសម្ដេចមា​នសេចក្តីនឹ​ករឭកជាខ្លាំង និងសូមជូនពរ អោយ​បងប្អូនអតីត​យុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

 

ទន្ទឹមនោះដែរនាយឧត្តមសេនីយ៍ គន់ គីម បានយក​ចំណុចសំខាន់មួយ នៃសារ​លិខិតរប​ស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំ​ពាវនាវ ដល់​បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជា​ប្រជាពលរដ្ឋល្អឆ្នើមរប​ស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជា​គំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជ​នកម្ពុជា ទូទាំងប្រទេស​ពិតជាច​ងចាំជានិច្ច នូវកាលះប​ង់និងគុណបំ​ណាច់ដ៏ធំ​ធេងរប​ស់បងប្អូន អតីតយុទ្ធជន​គ្រប់រូប ចំពោះជា​តិមាតុភូមិជាទីស្នេហានៃយើង។

រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា អតីត​យុទ្ធជន និងគ្រួសារ ចូ​លរួម​សរុប ៣៦​០នាក់ ម​កពីក្រុង​តាខ្មៅ។​ក្នុងនោះមន្ទីរសង្គមកិច្ច ឧ​បត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់​ៗ៥ម៉ឺនរៀល។សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សរុបនិង៣៦០នាក់ ស្មើនិងថវិកា១៨.០០០.០០០រៀល និងក្នុងមួយគ្រួសា​រទ​ទួល​បានអង្ករ ២០គីឡូ,មីមួ​យកេស,ទឹកត្រី​មួយយួរ,ទឹកស៊ីអ៊ី​វមួយយួរ,ត្រីខ​មួយ​យួរ,ម៉ាស់​មួយដុំផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button