ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តកូរូឡាបើកបុកអ្នកជិៈម៉ូតូបណ្តាលធ្លាក់ចិញ្ចើមផ្លូវហើយរ៉េចង្កូតទៅកិនលើជនរងគ្រោះបណ្តាលស្លាប់និងកន្លែង នៅក្នុងស្រុកអូរជ្រៅ!!!

(ខេត្តបន្ទាយមានជ័យ)៖រថយន្តកូរូឡាបើកបុកអ្នកជិៈម៉ូបណ្តាលធ្លាក់ចិញ្ចើមផ្លូវហើយរ៉េចង្កូតទៅកិនលើជនរងគ្រោះបណ្តាលស្លាប់និងកន្លែងនៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិរ៉ាសូភី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់កូរូឡាសេរីចាស់ បានបើកបរដោយស្រីចំណាស់ម្នាក់ ក្នុងសំលៀកបំពាក់អាវសសំពត់ខ្មៅនិងមានកន្តូរស្រាក់ទំនងមកពីវត្ត បានបើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានបុកអ្នកជិៈម៉ូតូហុងដាឌ្រីមបន្ទាយមានជ័យ1U.8026 ដែលបើកបរដោយបុរស់ម្នាក់អាយុជាង៤០ឆ្នាំ បណ្តាលធ្លាក់ចិញ្ចើមផ្លូវខាងឆ្វេង ហើយរថយន្តរ៉េចង្កូតទៅកិនពីលើម៉ូតូនិងជនរងគ្រោះជាប់ក្រោមរថយន្តបណ្តាលស្លាប់និងកន្លែងកើតហេតុហើយអ្នកបើកបរគេចខ្លួនបាត់។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញប្រជាពលរដ្ឋជិតខាងបាននាំគ្នារត់ត្រសងទៅជួយលើរថយន្តទាញជនរងគ្រោះចេញពីក្រោមរថយន្ត តែបានដាច់ខ្យល់ស្លាប់ហើយ ហើយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានមកដល់ទីតាំពិនិត្យវាស់វែង នឹងបានប្រាប់ថា៖មូលហេតុគ្រោះចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តម៉ាក់កូរូឡាបានបើកបរបុកម៉ូតូ និងកិនទៅលើជនរងគ្រោះ ហើយត្រូវបានប្រជាពលរដ្ឋគាស់យកជនរងគ្រោះចេញពីក្រោមរថយន្ត តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ ទទួលយកធ្វើបុណ្យតាមប្រពៃណី។

ដោយឡែករថយន្តបង្កនិងម៉ូតូក្រោយធ្វើការវាស់វែងហើយបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button