ទាំងព្រឹកព្រលឹម ក្រុមចោឆក់ពូថៅដៃធ្វើសកម្មភាពឆក់កាបូបជនជាតិថៃ២នាក់ប្តីប្រពន្ធកំពុងជិៈម៉ូតូត្រូវបានសន្តិសុខធាក់ដួលចាប់ម្នាក់និងម្នាក់ទៀតគេចខ្លួននៅក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖ក្រុមចោឆក់ពូថៅដៃធ្វើសកម្មភាពឆក់កាបូបជនជាតិថៃ២នាក់ប្តីប្រពន្ធកំពុងជិៈម៉ូតូត្រូវបានសន្តិសុខធាក់ដួលចាប់ម្នាក់និងម្នាក់ទៀតគេចខ្លួនទាំងព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នៅចំណុច ដី ស ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅបានប្រាប់ថា៖នៅទាំងព្រឹកប្រលឹមមានជនសង្ស័យ២នាក់បានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ស្លាកលេខបន្ទាយមានជ័យ1U.0607បានធ្វើសកម្មភាពឆក់កាបូបជនជាតិថៃ២នាក់ប្តីប្រពន្ធកំពុងជិៈម៉ូតូម៉ាក់PCXពាក់ស្លាកលេខភ្នំពេញ1FT.7086ដែលបើកបរស្របទិសគ្នានៅមុខវត្តត្រាច។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយជនសង្ស័យបានកាបូបហើយជនរងគ្រោះ២នាក់ប្តីប្រពន្ធជិៈម៉ូតូដេញតាមហើយស្រែកចោឆក់ការបូបជួយចាប់ផងរហូតដល់ចំណុច ដី ស ហើយពេលនោះសន្តិសុខនៅពីមុខឃើញធាក់ម៉ូតូដួលចាប់បានម្នាក់និងម្នាក់ទៀតទាញពូថៅពីចង្កេះរកកាប់សន្តិសុខ ហើយរត់គេចខ្លួនបាត់។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ក្រោយសន្តិសុខចាប់បានជនសង្ស័យម្នាក់និងម៉ូតូ១គ្រឿងយកបានកាបូបមកវិញប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ ហើយប្រគល់ជូនកាបបូបលុយជូនជនរងគ្រោះជនជាតិថៃវិញនិងជនសង្ស័យម្នាក់និងម៉ូតូដែលធ្វើសកម្មភាពត្រូវបានរៀបចំសំណុំរឿងបញ្ជូនបន្តតាមច្បាប់៕
រាយការណ៍ដោយលោកភ័ណ្ឌ