ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង​ ជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត​បន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាម ក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង ឲ្យបាន ១ម៉ឺនប័ណ្ណក្បាលដី ក្នុងមួយឆ្នាំ

ខេត្តស្ទឹងត្រែង​៖ថ្លែងក្នុងពិធីប្រ​កាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ សៀ​ម​ប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹង​ត្រែង កាលពីថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថាការចូលរួម​ក្នុងពិធី​ប្រកា​សតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាល​ក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាកា​ររួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា និង​ជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងកា​រអនុវត្តន៍ទៅលើវិស័យដីធ្លី និង បញ្ចៀសការកើតមាននូវវិវាទដីធ្លី ជាដើម ។

 

ជាមួយគ្នានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាម ក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង ឲ្យបាន ១ ម៉ឺនប័ណ្ណក្បាលដី ក្នុងមួយឆ្នាំ និង ជំរុញដ​ល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមានកិច្ចងាយស្រួលដល់ដំណើរការ កិច្ចការ​ចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោ​យកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទី​ររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និង ជាមួយប្រជាពលរដ្ឋ។ ហើយប្រជា​ពលរដ្ឋដែល​មានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង់សង់ទាំងអស់ ដែលមានក្បាលដី​ស្ថិតក្នុងតំបន់​វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការ​ជាមួយមន្រ្តីជំនា​ញសូរិយោដី នៃក្រុមការងារ​ដីធ្លី នៅក្បាលដីរបស់ខ្លួន។ឆ្លៀតក្នុង​ឱកាសនោះដែរ ឯកឧត្តមក៏​បានបន្តចូល​ប្រគេនទៀនព្រះវស្សា នៅវត្តជ័​យមង្គល រួមជាមួយបច្ច័យកសាង ចំនួន ៤៥០០០០រៀល និង ២០០ដុ​ល្លារ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button