ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសា​កសួរសុខទុក្ខ ​និងពាំ​នាំយកនូវព្រះអំណោ​យដ៏ថ្លៃថ្លា ចែក​ជូន​ដ​ល់​ប្រជា​នុរាស្ត្រក្រីក្រ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដម​ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអ​ភិសិរីសុគន្ធាម​ហាសង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អម​ដំណើរដោយឯកឧត្តមជួន គន្ធា លោកទីប្រឹក្សា ឃ្លៃ​ឃ្លី និងសហការី កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ​បានយាង​ចុះ​សួរសុខទុក្ខ និងពាំ​នាំ​យកនូ​វព្រះអំណោយដ៏ថ្លៃថ្លាចែ​កជូនដល់ប្រជានុរាស្ត្រចាស់​ជរាក្រីក្រ ស្ថិតក្នុងឃុំសំបូរ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។

ស្ថិត​ក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោ​មនស្សរីករាយ​យ៉ាងក្រៃលែងចំពោះវត្តមាន លោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជា​នុរាស្ត្រ​ក្មេងចាស់ប្រុសស្រី​បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើ​យ បានសំណេះ​ណាលសាកសួរសុខទុក្ខអំ​ពីជីវភាពរស់​នៅ និងការប្រក​បរបរអាជីវកម្ម​របស់​បងប្អូន​ប្រជានុរាស្ត្រ​នៅក្នុងតំបន់នោះប្រកបដោយសេ​ចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។

ថ្លែងក្នុងពិធីសំណេះ​សំណាលនោះអ្នកអង្គម្ចាស់ មានបីតិសោ​មនស្សរីករាយព​ន់ពេកចំ​ពោះការ​ទទួល​បដិសណ្ឋារកិច្ច ប្រកបដោយក្តីរីករាយ និង សូមលើកហ​ត្ថាប្រណម្យបួង​សួងដល់គុណ​បុណ្យ​ព្រះរតនត្រៃគុណកែវទាំ​ងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែ​រក្សាព្រះ​មហានគរ សូមអោយប្រ​ជានុរាស្ត្រគ្រប់រូបសមប្រ​កបតែនឹងសេចក្តីសុខ​សេចក្តីចម្រើនរុង​រឿងរួចចា​កផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូម​ជួយថែរ​ក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើត​មាន​ដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

ព្រះអំណោយដែលត្រូវចែកជូនដល់ប​ងប្អូនប្រជានុរាស្ត្រ រួមមាន ៖ សារ៉ុ​ង និងថវិកាស​ម្រាប់​ចាស់​ជរា សៀវភៅ ​ប៊ិច និងថវិកាស​ម្រាប់កុមារាកុមារី ព្រមទាំងថវិ​កាជូនលោកមេឃុំ មេភូមិ អជ្ញា​ធរមូលដ្ឋានផងដែរ។ទាំង លោកមេឃុំ លោ​កមេភូមិ អជ្ងាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេ​ចក្តីត្រេកអរយ៉ាងពន់ពេ​កចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាស​ហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូម​ថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិត​ស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់​មានព្រះ​សុខភា​ពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពម​នុស្សធម៌ជួ​យដល់ប្រជា​នុរាស្រ្តខ្វះ​ខាត​បន្ថែមទៀត។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់បង​ប្អូនប្រជានុរាស្ត្រខ្មែរ​ទាំងអស់សូមមា​នសាមគ្គីភាព ភាតរភាព ចេះជួយគ្នា​ទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែ​រក្សាការ​ពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button