ព័ត៌មានជាតិ

ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីក្លាយជាឃាតករចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួន ពេលនេះត្រូវបានសមត្តកិច្ចចាប់ខ្លួនបានហើយ!!!

(បន្ទាយមានជ័យ.ស្រុកម៉ាឡៃ)៖ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីក្លាយជាឃាតករចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួន ត្រូវបានសមត្តកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

 

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ ជនសង្ស័យដែលដែលជាឃាតករសំលាប់ប្រពន្ធមានឈ្មោះ ជា សារ៉ាន់ អាយុ៣៥ឆ្នាំ(កម្មករ)រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ។

លោកបានបញ្ជាក់ថា៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ មានករណីឃាតកម្មចាក់សំលាប់ស្ត្រីរងគ្រោះម្នាក់បណ្តាលស្លាប់ជនរងគ្រោះឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ

 

ហើយកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យស្ត្រីរងគ្រោះដែលស្លាប់នេះ ត្រូវបានប្តីចាក់និងកាំបិតសចុងស្រួចចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗ ហើយជនសង្ស័យដែលជាឃាតកត្រូវបានរត់គេចខ្លួន។

 

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ក្រោយពីមានករណីឃាតកម្មប្តីចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យទាំងយប់ ត្រូវបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ តាមចម្លើយសារភាពក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃហើយមកដល់ផ្ទៈបានឈ្លួសប្រកែកគ្នាជាមួយប្រពន្ធព្រោះរឿងភ្លើងប្រច័ណ្ឌ ទើបជ្រុលដៃចាក់សំលាប់ប្រពន្ធហើយរត់គេចខ្លួនត្រូវបានសមត្តកិច្ចឃាត់បានក្រោយសាកសួរហើយកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button