ព័ត៌មានជាតិ

ទឹកចិត្តមេចំពោះកូនចៅ! លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រោមឱវាទចុះសួរសុខទុក្ខនឹងនាំយកគ្រឿងបរិភោគនិងថវិកាមួយចំនួនជូនដល់លោកវរសេនីយ៍ទោ ចាន់ វី ដែលកំពុងសម្រាកព្យាបាលជំងឺ!!!

(ខេត្តស្វាយរៀង)៖នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវថ្ងៃទី០៤ខែ មេសា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០៩ និង៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ វី អធិការរងទទួលការងារសេនាធិការ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីពេទ្យឯកជនវណ្ណ:សែនសុខ ស្ថិតនៅក្រុងស្វាយរៀង។

ដោយមានការអមដំណើរចូលរួមមាន ៖ លោក លោកស្រីអធិការរង និងសហការីបាននាំយក ទឹកផ្លែឈើ១កេស,ទឹកដោះគោឆៅ២យួរ,ទឹកសុទ្ធ១កេស និងឧបត្ថមថវិកាចំនួន ១៦០,០០០រៀល ។

លោកអអិការនគរបាលស្រុកក៏បានជូនពរដល់ លោក ចាន់ វី អោយឆាប់ជាពីជម្ងឺដើម្បីចូលបំរើការងារក្នុងអង្គភាពវិញផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button