ព័ត៌មានជាតិ

លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ!!!

(ក្រុងប៉ោយប៉ែត)៖នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៨និង១០ នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។

លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាននិងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ។(បានចាត់តាំងដឹកនាំកម្លាំងដោយ)

លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ ដោយប្រដាប់អាវុធចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃរ៉បតាមមាត់អូរព្រំដែន កម្ពុជា ថៃ ដើម្បីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ។

សូមបញ្ជាក់ថា៖លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ បានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងពីចំណុចនិយាមការ(TA358 104)ដល់និយាមការ( TA364 099 )ការល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយ

បានបញ្ចប់នៅវេលាម៉ោង០៩នឹង០៥នាទីព្រឹកនាថ្ងៃដដែល។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button