ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យថាដាំកូនឈើ៥.០០០ដើមនៅជើងភ្នំកងវ៉ាអោយក្លាយជាតំបន់ព្រៃធម្មជាតិអាចទាក់ទាញភ្ញៀវនិងអន្តរជាតិមកកំសាន្តគ្រោងមើលថែដោយរដ្ខបាលក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖អភិបាលខេត្តបន្ទាយមានជ័យថាដាំកូនឈើ៥.០០០ដើម នៅជើងភ្នំកងវ៉ា អោយក្លាយជាតំបន់ព្រៃធម្មជាតិអាចទាក់ទាញភ្ញៀវនិងអន្តរជាតិមកកំសាន្តគ្រោងមើលថែដោយរដ្ខបាលក្រុងសិរីសោភ័ណដែលលើកឡើងក្នុងឱកាសបុណ្យរុក្ខទិវាធ្វើនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កូនឈើ៥.០០០ដើមមានឈើប្រណិត ប្រភេទឈើក្រញ៉ូង ធ្នង់ ដែលគ្រោងដាំក្នុងឱកាសបុណ្យរុក្ខទិវានៅខេត្តបន្ទាយមានជ័យ ហើយបានដាំចំនួន២.០០០ដើមនៅជើងភ្នំកងវ៉ាដើម្បីស្តាព្រៃឈើឡើងវិញ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖មន្ទីកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្ត និងមន្ទីបរិស្ថានខេត្ត ត្រូវចែកគ្នាអោយដាច់នៅតំបន់ការពារព្រៃធម្មជាតិ ដើម្បីទប់ស្កាត់ការទន្ទ្រានរានយកដីនិងកាប់បំផ្លាញ់ព្រៃដែលធ្វើអោយបាត់បង់ព្រៃធម្មជាតិ។

ឯកឧត្តមបានបញ្ជាក់ថា៖កន្លងមកមានតំបន់ព្រៃធម្មជាតិមួយចំនួនត្រូវបានការទន្ទ្រាននិងកាប់បំផ្លាញហើយសួរទៅមន្ទីជំនាញត្រូវបានឆ្លើយដាក់គ្នាតំបន់នោះគ្រប់គ្រោងដោយមេព្រៃ រឺក៍គ្រប់ដោយបរិស្ថាន ការមើលដំណាំគ្នាធ្វើអោយព្រៃតំបន់ធម្មជាតិខ្លៈត្រូវបានឈមការបាត់បង់ ហើយជាក់ស្តែងប្រកាសថ្ងៃបុណ្យរុក្ខទិវាដែលដាំកូនឈើ៥.០០០ដើមដែលត្រូវដាំ២.០០០ដើមជើងភ្នំកងវ៉ាត្រូវប្រគល់ជូនរដ្ឋបាលក្រុងសិរីសោភ័ណជាអ្នកគ្រប់គ្រងនិងមើលថែដើម្បីការប្រែតំបន់នេះអោយក្លាយជាតំបន់ធម្មជាតិទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តនៅពេលខាងមុខហើយត្រូវចូលថែរក្សាព្រៃឈើចាប់ពេលនេះតទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button