ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្តុះ​បណ្តាល តម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់​ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្ត​ព្រៃវែង

ព្រៃវែង៖នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសា​លប្រជុំសាលាខេត្ត​ព្រៃវែងបានរៀប​ចំសិក្ខា​សាលា​វគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្តព្រៃវែង ដោ​យមា​នការអញ្ជើញចូលរួម ឯកឧត្តម កុល វិរក្ស រដ្ឋលេខាធិកា​រក្រសួងមហាផ្ទៃ លោកស្រី លៀង ស្រីម៉ុល អភិ​បាលរងខេត្តព្រៃវែង រួមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រី ក្រុមប្រឹក្សាឃុំ​ សង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូប។

 

ថ្លែងក្នុងឱកាសនោះលោកស្រី លៀង ស្រីម៉ុល អភិបាល​រងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ន ខេត្ត​ព្រៃវែងមា​នក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១​,១៦៨ នាក់ ស្រី ២១០ នាក់ ក្នុងនោះក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលដាប់ធ្នោះថ្មីចំនួន ៣៧១ នាក់ ស្រី ៥១ នាក់ ដោយឡែកក្រុមប្រឹក្សាឃុំ សង្កា​ត់មកពី​គណបក្សប្រជាជនកម្ពុជា មានចំនួន ១៦៧ នាក់ មកពីគណបក្សភ្លើងទៀនសរុបចំនួន ២០២ នាក់ និងមកពី គណបក្សខ្មែរស្រលាញជាតិមានចំនួន០២នាក់ ។

 

លោស្រី អភិបាលរងខេត្ត បន្តថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវអោ យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួល ដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់អោយបានល្អប្រសើរ។

 

ក្នុងនោះ​ដែរឯកឧត្តម កុល វិរក្ស រដ្ឋលេខាធិកា​រក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តអោយ បានពេញលេញ និងត្រឹមត្រូវ។ ទោះជា លោក លោកស្រី ដែល​បាន​ជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ក៏លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់​នូវគោលនយោ​បាយសុខ​សន្តិភាពជានិច្ច សម្រាប់ប្រជាពលរដ្ឋ។

 

ឯកឧត្ដម បន្ថែមទៀតថា លោក ​លោកស្រី ត្រូវមាន​គណនេយ្យភាព ចំពោះប្រជាពលរដ្ឋ និងគណ​នេ​យ្យភាព ចំពោះរាជរដ្ឋាភិបាល និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេច​ចិត្តក្នុ​ងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និង សម្រេចចិត្តក្នុងការអភិវឌ្ឍន៍ជូន​ប្រជាពលរដ្ឋ​អោយ​បានល្អប្រសើរ។ ម្យ៉ាងវិញទៀតមុខងារ​ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋ​បាលថ្នាក់​ក្រោម​ជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការ បំពេញការងារជូ​នប្រជាព​លរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈអោយទាន់ពេលវេលា និងរហ័សនៅកំរិតរដ្ឋ បាលនីមួយៗ​។

 

ឯកឧត្ដម បន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិ​សដែលរៀបចំដោយសា​លាជាតិរដ្ឋបាលមួលដ្ឋាន នៃក្រសួងមហាផ្ទពណានះ ពិតជាមានសារៈសំខាន់ណាស់ សម្រាយលោក លោកស្រី ជាសមាជិ​កសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើយនឹងជាប់មកថ្មី ក្នុងអាណត្តិទី ៥ នេះ ដូចនេះសូម លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការវត្តការ​ងារនៅរដ្ឋបាល​របស់ខ្លួន ប្រកប​ដោយឆន្ទៈ ការគោរពនូវតួននាទី ភារៈកិច្ច អោយបានល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button