ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ នៅក្នុងស្រុកថ្ពង!!!

ខេត្តកំពង់ស្ពឺ៖នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះនៅវេលាម៉ោង០៥និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ត បុកម៉ូតូ លើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៩៣-៩៤ ត្រង់ចំណុចភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកបរបញ្រ្ចាសទិសគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់ នៅនិងកន្លែងកើតហេតុ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿង ម៉ាក SANY (ប្រភេទកាឡុកស៊ីម៉ង់ត៍) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A-3832 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាស័យដ្ឋាន (បានចុះរត់គេចខ្លួន) បើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចខាងលើ បានបុកពីមុខម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JI-1690 អ្នកបើកបរឈ្មោះ សយ ចន្ធី ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរធ្វើការរោងចក្រ (ពាក់មួកសុវត្ថិភាពស្លាប់) រស់នៅភូមិផ្លោក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖

-ស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ សយ ចន្ធី ភេទស្រី អាយុ១៨ឆ្នាំ នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានហើយធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

-ខូចខាតម៉ូតូ ១គ្រឿង កម្រិតធ្ងន់ ។

-រថយន្ត ១គ្រឿង ខូចខាតកម្រិតស្រាល ។

-ក្រោយពេលកើតហេតុតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ ។

ចំពោះវត្ថុតាង២គ្រឿងខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button