ព័ត៌មានជាតិ

ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា សរុប ជាង២៥០០នាក់ នៅស្រុកម៉ាឡៃ!!!

ខេត្តបន្ទាយមានជ័យ​៖​នៅព្រឹកថ្ងៃទី​១៧ ខែកក្កដា​ ឆ្នាំ​២០២៣​ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានខ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកនិងលោកស្រី បាន អញ្ជើញអមដំណើរ ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកម៉ាឡៃ ចំថ្ងៃទី១៧នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានអ្នកចូលរួមជាង២៥០០នាក់ ដែលប្រារព្ធ​ធ្វេីឡេីងនៅស្ថិតនៅភូមិក្តោល ឃុំ​អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​-លោកជំទាវ​ ព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្ត​ ឯកឧត្តម​-លោកជំទាវ​ ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ លោក​-លោកស្រី​ ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ សរុបជាង ២៥០០នាក់ ។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សព្រមទាំងប្រជាពលរដ្ឋស្រុកម៉ាឡៃដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រនិងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារតែមួយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះដឹកនាំដោយសម្តេចតេជោហ៊ុនសែន បានប្រែក្លាយស្រុកម៉ាឡៃដែលអតីតកាលជាតំបន់សមរភូមិសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងស្រុកខ្ទេចខ្ទាំ មកធ្វើការអភិវឌ្ឍ និងប្រែក្លាយតំបន់ជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច។ បច្ចុប្បន្នស្រុកម៉ាឡៃបានក្លាយជាប៉ូលសេដ្ឋកិច្ចមួយ នៃប៉ូលសេដ្ឋកិច្ចនានាក្នុងខេត្តបន្ទាយមានជ័យ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ព្រំដែនកម្ពុជា-ថៃ ងាយស្រួលធ្វើដំណើរ និងបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនក្នុងស្រុក ដោះដូរកសិផលនានា និងទេសចរណ៍ផងដែរ។

ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតដើម្បីបន្តភាពរីកចម្រើនជីវភាពកាន់តែធូរធារទាំងអស់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button